ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព និងសាខា អភិបាលស្រុក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង :
១/អនុម័តលើការផ្លាស់ប្តូរកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ ពីថ្ងៃទី១៦ ខែធ្នូ មកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ និងពីសាលមហោស្រពខេត្ត មកវិទ្យាល័យស្រែអំបិល
២/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៣/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៤/របាយការណ៍ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥
៥/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥
៦/ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបាន ៩ មកពីការផ្តល់សេវារដ្ឋបាល ប្រចាំខែកញ្ញា និងខែតុលា ឆ្នាំ២០២៥ សម្រាប់ ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកក្រុមប្រឹក្សា
៧/បញ្ហាផ្សេងៗ….។
ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥











































