លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំប្រជុំគណៈស្នងការរ ពិភាក្សាលើការងារមួយចំនួន ព្រមទាំងពង្រឹងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ។ ដោយមានការចូលរួមពី លោកស្នងការរង និងលោកអធិការក្រុងខេមរភូមិន្ទ និងលោកអធិការស្រុកមណ្ឌលសីមា។