សកម្មភាពរបស់មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តអំពីការជួយសង្គ្រោះ អប់រំផ្លូវចិត្តដល់បងប្អូនភៀសសឹកនៅទីកន្លែងសុវត្ថិភាព
ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាមមានសភាពស្ងប់ស្ងាត់
ថ្ងៃនេះក្រុមការងារចត្តាឡីស័កមិនបានទៅប្រចាំការនៅព្រំដែនទេ
មានប្រជាជនកំពុងនៅទីសុវត្ថិភាពក្នុងខេត្តកោះកុងសរុបចំនួន 1941 គ្រួសារ ក្នុងនោះមានប្រជាជនសរុបចំនួន 9810 នាក់(ស្រី4450)
ពិនិត្យសុខភាពជូនប្រជាជនសរុប 516នាក់ (ស្រី 288)
លោកវេជ្ជបណ្ឌិត សួន សាមិត្ត បានដឹកនាំក្រុមគ្រូពេទ្យមន្ទីរពេទ្យជាតិតេជោសន្តិភាព ៤នាក់ ទៅកាន់មណ្ឌលសុខភាពត្រពាំងរូង ស្រុកកោះកុង ដើម្បីរៀបចំណែនាំក្រុមការងារសង្គ្រោះបឋមជូនជនភៀសសឹក។
ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥

