ក្រុមលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង ដឹកនាំដោយលោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ជូនដល់រដ្ឋបាលស្រុកកោះកុង និងរដ្ឋបាលឃុំនៃស្រុកកោះកុង ដែលសមាសភាពអ្នកចូលរួមចំនួន៣០រូបអញ្ជើញមកពី ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានការិយាល័យទាំងអស់ចំនុះនៃរដ្ឋបាលស្រុក អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ក្រុមប្រឹក្សាឃុំ និងមេឃុំនៅសាលាស្រុកកោះកុង គោលបំណង ផ្តល់ការយល់ដឹងអំពី “គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨” ផ្តល់ការយល់ដឹងអំពីទម្រង់របាយការណ៍ និងរបៀបនៃការបំពេញទម្រង់របាយការណ៍ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥












