/ / /

កិច្ចប្រជុំ ស្ដីពីករណីបណ្ដឹង របស់ប្រជាពលរដ្ឋ ពីបទរំលោភចូលដី ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីករណីបណ្ដឹង របស់ឈ្មោះ សន ពិសិដ្ឋ ប្ដឹងឈ្មោះ ស៊ុម មករា ពីបទរំលោភចូលដីរបស់គាត់ ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ សមាសភាពចូលរួមកិច្ចប្រជុំនេះរួមមាន អភិបាលរងស្រុកមណ្ឌលសីមា មេឃុំប៉ាក់ខ្លង មេភូមិ៣ ប្រធានការិយាល័យភូមិបាលស្រុកមណ្ឌលសីមា និងអ្នកពាក់ព័ន្ឌ។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានសូមអោយអាជ្ញាធរមូលដ្ឋានបញ្ជាក់អំពីសាវតា នៃការគ្រប់គ្រងដី ទំនាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងស្នើឱ្យអាជ្ញាធរមូលដ្ឋានប្រមូលឯកសារទិញលក់ កាន់កាប់ដី និងឯកសារផ្សេងៗពាក់ព័ន្ធនឹងដីទំនាស់ ដើម្បីក្រុមការងាររដ្ឋបាលខេត្តពិនិត្យ ក្នុងករណីទំនាស់នេះ រដ្ឋបាលខេត្តនឹងរៀបចំកិច្ចប្រជុំសម្របសម្រួលដើម្បីដោះស្រាយបន្តទៀតដោយអញ្ជើញភាគីទាំង២ចូលរួម។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    31/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះសម្អាតអនាម័យបរិស្ថាន​ និងជម្រះស្មៅដែលដុះលយចេញមកផ្លូវសាធារណ: នៅភូមិកោះស្ដេច

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការបុរេលក្ខណៈសម្បត្តិអ្នកទទួលការសម្រាប់ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីពិនិត្យ និងផ្ដល់អនុសាសន៍លើអ្នកទទួលការ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអ្នកទទួលការដែលមានលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់សម្រាប់ឆ្នាំ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាល​ខេត្តកោះកុង ជាមួយដៃគូពាក់ព័ន្ធ​ប្រចាំខែមីនា ឆ្នាំ២០២៦​

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យដំណើការ នៃការសាងសង់សួនច្បារ ដើម្បីត្រៀមរៀបចំតុបតែងសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • រដ្ឋបាលស្រុកកោះកុង/
    31/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមប្រជុំពិភាក្សាការងារចាំបាច់ពាក់ព័ន្ធដីធ្លីនៅឃុំត្រពាំងរូង