វេលាម៉ោង ០៧:៣០ នាទីព្រឹក រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរងចាំទទួលជនភាសសឹក នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីភាពលោក សៀង ថន មេឃុំថ្មដូនពៅ និងមានអ្នកអញ្ជើញចូលរួមដូចជា លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល មេភូមិ អនុភូមិ នៃឃុំថ្មដូនពៅ និងប្រជាការពារភូមិ មានអ្នកចូលរួម ១៨នាក់ ស្រី ០៣នាក់ នៅសាលាឃុំថ្មដូនពៅ
ថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
December,13,2025



