ស្រុកកោះកុង ៖ រសៀលថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ លោក ហួត សារឹម អភិបាលរងស្រុកកោះកុង តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុក បានដឹកនាំលោកស្រី សេង គីមហ៊ូន នាយករងរដ្ឋបាល និងលោក ពៅ ច័ន្ទថន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងសំណង់ ក្រោមអធិបតីភាព លោកស្រី អ៉ី នារីនេត អភិបាលរងនៃគណៈអភិបាលខេត្ត នៅសាលមហោស្រពខេត្តកោះកុង ។



