លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ លោក នួន នឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាតៃ និងលោកឃិន វិសាល ស្មៀនឃុំ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការងារព័ត៌មានវិទ្យា និងការគ្រប់គ្រង សាធារណមតិជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា ។
តាតៃក្រោម,ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥




