/ / /

តាមការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោក នី ដារ៉ា នាយករងរដ្ឋបាលសាលាស្រុក នឹងលោក ឈុន ចាន់ណា ប្រធានការិយាល័យត្រួតពិនិត្យផ្ទៃក្នុងបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី“សហគ្រប់គ្រងធនធាន និងអភិបាលកិច្ចបណ្តាញសហគមន៍ នៅខេត្តកោះកុង

តាមការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោក នី ដារ៉ា នាយករងរដ្ឋបាលសាលាស្រុក នឹងលោក ឈុន ចាន់ណា ប្រធានការិយាល័យត្រួតពិនិត្យផ្ទៃក្នុងបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី“សហគ្រប់គ្រងធនធាន និងអភិបាលកិច្ចបណ្តាញសហគមន៍ នៅខេត្តកោះកុង ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ៥៤នាក់ ស្រី១១នាក់ នៅបន្ទប់ប្រជុំនៃអាគារធនធាន ក្នុងវិទ្យាល័យស្រែអំបិល
-សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំក្នុងគោលបំណងដូចខាងក្រោម ៖ ការកសាងភាពជាដៃគូ និងពង្រឹងសហគ្រប់គ្រង និងអភិបាលកិច្ច ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ដូចជាធនធានជលផលសមុទ្រ ស្វែងយល់ពីបញ្ហាប្រឈម ដំណោះស្រាយ និងផ្សេងៗ ក្នុងការចូលរួមលើកកម្ពស់ការគ្រប់គ្រងធនធាន និងអភិបាលកិច្ចសេដ្ឋកិច្ច នៅតាមតំបន់ឆ្នេរ បង្កើនទំនាក់ទំនង និងយន្តការកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ជាមួយភាគីពាក់ព័ន្ធ និងលើកកម្ពស់កិច្ចគាំទ្រធនធានផ្សេងៗ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥
December 9, 2025
ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ (Anti-Corruption Day)
វេលាម៉ោង៨:៣០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំអំពីនីតិវិធីនៃការផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដោយឥតគិតថ្លៃដល់ប្រជាជន សាលារៀន និងសហគមន៍នៅគ្រប់ឃុំ សង្កាត់ នៃខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងឱ្យលោកស្រីអភិបាលស្រុកថ្មបាំង អញ្ជើញបើកកិច្ចប្រជុំពាក់ព័ន្ធបញ្ហាការដាំដំណាំលើទីតាំងដីឯកជនរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្ត

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីសូត្រមន្ដ បុណ្យផ្កាសាមគ្គី

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តមឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បរិច្ចាគថវិកាចំនួន ១,២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    លោក កក់ ស៊ុនសេង អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦