ស្រុកកោះកុង ៖ ព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង បានដឹកនាំ លោក ហួត សារឹម អភិបាលរងស្រុក លោក ពៅ ច័ន្ទថន ប្រធាន និង លោក សែត រដ្ឋសេរីធាវី មន្រ្តី នៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ព្រមទាំង លោក លោកស្រីមេឃុំទាំង៤ នៃស្រុកកោះកុង ចូលរួមកិច្ចប្រជុំពិភាក្សាលើការងារចាំបាច់មួយចំនួនក្នុងខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង ។




