/ / /

កិច្ចប្រជុំប្រចាំខែ​សីហា​ ឆ្នាំ២០២០​ ដេីម្បីពិនិត្យមេីលលទ្ធផល​ និងបញ្ហាប្រឈមដែលអនុវត្តន៏កន្លងទៅ និងការដាក់ផែនការទិសដៅ​និងយុទ្ធសាស្រ្តសម្រាប់ខែបន្តបន្ទាប់​ទៀត​ ដែលដឹកនាំប្រជុំដោយលោកវេជ្ជ. ហៃ​ ឡៃសុន​ ប្រធានមន្ទីរពេទ្យខេត្ត។

កិច្ចប្រជុំប្រចាំខែ​សីហា​ ឆ្នាំ២០២០​ ដេីម្បីពិនិត្យមេីលលទ្ធផល​ និងបញ្ហាប្រឈមដែលអនុវត្តន៏កន្លងទៅ និងការដាក់ផែនការទិសដៅ​និងយុទ្ធសាស្រ្តសម្រាប់ខែបន្តបន្ទាប់​ទៀត​ ដែលដឹកនាំប្រជុំដោយលោកវេជ្ជ. ហៃ​ ឡៃសុន​ ប្រធានមន្ទីរពេទ្យ​ខេត្ត ។
របៀបវារ: ៖​
១. ការពិនិត្យ​មេីលទ្ធផល​ការងារ​ និង បញ្ហាប្រឈម​ (​SWOT ) សម្រាប់ខែកន្លងទៅ​
២​.ការផ្សព្វផ្សាយ​អំពីគុណតម្លៃមន្ទីរពេទ្យ មន្រ្តីមន្ទីរពេទ្យ
៣​.ការពង្រឹងប្រព័ន្ធគ្រប់គ្រង​និង ដឹកនាំនៅតាមបណ្តាផ្នែក​
៤​ .ការពង្រឹងគុណភាព​ នឹងប្រសិទ្ធភាពការថែទាំ​ នឹងព្យាបាលជម្ងឺ
៥​.ការពង្រឹងសណ្តាប់ធ្នាប់ និង​ បរិស្ថានអនាម័យ​ស្អាត​ ( ក្នុង​ និងក្រៅ​ មន្ទីរពេទ្យ​ )​
៦​. ការត្រៀមលក្ខណះរៀបចំ​ បែងចែក​វេនយាមប្រចាំការណ៍សម្រាប់ ថ្ងៃបុណ្យភ្ជុំបិណ្ឌ​ ។
៧​. ផ្សេងៗ
ប្រសាសន៌ផ្តាំផ្ញើររបស់លោកប្រធានមន្ទីរពេទ្យគឺ ៖ ក្នុងនាមយើងជាបញ្ញាជន បញ្ញាវ័ន ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវគុណតម្លៃរបស់ខ្លួន ត្រូវបំពេញកិច្ចការងារទាំងឡាយដោយទំនួលខុសត្រូវដើម្បីប្រយោជន៍សង្គមជាតិ ត្រូវមានស្មារតី ឆន្ទ: ចូលរួម វប្បធម៌ចែករំលែក ការជួយយកអាសារគ្នាទៅវិញទៅមក ការធ្វើការជាក្រុម ( team work ) ត្រូវផ្តល់សេវាសុខភាពជូនប្រជាពលរដ្ធប្រកបដោយសមធម៌ ជាពិសេសត្រូវមានគំនិតឆ្នៃប្រឌិត និង នាវានុវត្តន៍ សម្រាប់អង្គភាពរបស់ខ្លួន ក៏ដូចជាសង្គមជាតិយើង។

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង