លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បាន អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លែហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ដែលស្ថិតភូមិសាស្រ្តភូមិអូជ្រៅ ភូមិផ្លោង ឃុំបឹងព្រាវ និងភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង កិច្ចប្រជុំនេះដែរបានរៀបចំ នៅសាលប្រជុំ ប្រាជ្ញ ស៊ុន ជាន់ទី២ នៃទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។
ថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥
December 2, 2025








