លោកវេជ្ជបណ្ឌិត ភួង ចាន់ថន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីអបអរសាទរ ការប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១-តុលា ក្រោមប្រធានបទ “វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ” ដែលរៀបចំឡេីងដោយមន្ទីរសង្គមកិច្ច អតីតៈយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង សហការជាមួយរដ្ឋបាលស្រុកមណ្ឌលសីមា ធ្វើនៅភូមិទី១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង “ផ្ទះសំណាក់ សេង ឆាយហេង”។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឈឺ វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយសអនុគណៈកម្មាធិការដេីម្បីមនុស្សចាស់ខេត្តកោះកុង។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!