/ / /

សូមបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ឬចង់រៀនជំនាញបច្ចេកទេសវិជ្ជាជីវៈល្អៗ គឺសូមទាក់ទងទៅលេខទូរសព្ទ ១២៩៧ របស់ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សូមបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ឬចង់រៀនជំនាញបច្ចេកទេសវិជ្ជាជីវៈល្អៗ គឺសូមទាក់ទងទៅលេខទូរសព្ទ ១២៩៧ របស់ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លេខ ១២៩៧ គឺជាស្ពាន ដែលអាចជួយយកអាសាបងប្អូនឱ្យដល់ត្រើយម្ខាងនៃពិភពការងារថ្មី ដែលជាការងារសមរម្យ ការងារមានចំណូលទៀងទាត់ និងជួយឱ្យជីវភាពមានការរីកចម្រេីន។

សម្រាប់បងប្អូន ដែលមានបណ្ណសមធម៌ ហើយចង់រៀនជំនាញវិជ្ជាជីវៈ នៅតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបង់​ថ្លៃរៀនជំនួសបងប្អូន ហើយពេលកំពុងរៀន សម្តេចធិបតី នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុង១ខែ ជូនបងប្អូន រហូតដល់ទៅ ៤ខែ ជាប់គ្នាផងដែរ។

បងប្អូនចង់ រៀន១ថ្ងៃពេញក៏បាន រៀន១ព្រឹកក៏បាន រៀន១ល្ងាចក៏បាន រៀនពេលយប់ក៏បាន រៀនតែថ្ងៃសៅរ៍និងអាទិត្យក៏បាន។ បងប្អូនទំនេរម៉ោងណា គឺអាចមករៀនម៉ោងនោះបាន។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវ និងភ្លើងបំភ្លឺឆ្ពោះទៅវត្តគិរីសាគរ(វត្តចម្លងគោ)”ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    16/03/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះលោក ឌឹក ឈុនកុក នាយកទីចាត់ការរដ្ឋបាល សាលាខេត្តកោះកុង និងក្រុមគ្រួសារ

  • ហេង គីមឆន/
    16/03/2026

    លោក គិត សុផា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញកិច្ចប្រជុំស្តីពីស្ថានភាពផ្លូវជាតិលេខ ៤៨-៥(វិថីសាយភូថង) ដែលមានទីតាំងស្ថិតនៅស្រុកបូទុមសាគរ ស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    16/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យមើលដំណើរការសាងសង់សាលាមតេយ្យសិក្សនៅសាលាបឋមសិក្សាពាមកាយ ស្ថិតក្នុងភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ដែលជាជំនួយរបស់ក្រសួងកិច្ចការបរទេសឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    16/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទវគ្គឆ្នាំ២០២៥ និងបើកវគ្គឆ្នាំ២០២៦ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង

  • ហេង គីមឆន/
    16/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះពិនិត្យទីតាំង និងគ្រឿងបង្គុំត្រៀមដំឡើងសូឡា តាមដងផ្លូវ៤៨ ពីចំណុចទីបញ្ជាការកងរាជអាវុធហត្ថខេត្តថ្មី មកក្រុងខេមរភូមិន្ទ