ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានរៀបចំពិធី បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអន្តរាគមន៍ពិសេសរយៈពេលខ្លីការប្រើប្រាស់អាវុធវែង-ខ្លីដល់មន្រ្តីនគរបាល ក្នុងកងអនុសេនាតូចទាំងពីរ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរង ផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្ថែមថា ការងារហ្វឹកហាត់នេះ គឺដើម្បីរំលឹកមេរៀនចាស់ បំពេញបន្ថែមយុទ្ធវិធីថ្មីៗ និងបង្កើនសមត្ថភាពកងកម្លាំងក្នុងកិច្ចការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅ ក្នុងខេត្តកោះកុង និងតាមបណ្តោយព្រំដែន ដើម្បីឆ្លើយតបសភាពការណ៍ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។
ថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥






