ស្រុកកោះកុង ៖ ព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន ជាមួយអាជ្ញាធរមូលដ្ឋានឃុំ នៅសាលប្រជុំសាលាស្រុកកោះកុង ។
សមាសភាពអញ្ជើញចូលរួមមាន លោកអភិបាលរង នៃគណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង សរុបចំនួន ២២នាក់ ស្រី១នាក់ ។



