រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកមណ្ឌលសីមា និងលោក ជឹម នីន មន្ត្រីជួរក្រោយទទួលបន្ទុកការងារទេសចរនៃការិយាល័យច្រក ចេញចូលតែមួយ បានចុះពិនិត្យទីតាំងស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម សេវាកម្មអាហារដ្ឋានទេសចរ ចំនួន៤កន្លែង ស្ថិតនៅតាមបណ្តោយឆ្នេរកោះយ៉ នៃឃុំប៉ាក់ខ្លង

ថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយ រួមជាមួយលោក ជឹម នីន មន្ត្រីជួរក្រោយទទួលបន្ទុកការងារទេសចរនៃការិយាល័យច្រក ចេញចូលតែមួយ បានចុះពិនិត្យទីតាំងស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម សេវាកម្មអាហារដ្ឋានទេសចរ ចំនួន៤កន្លែង ស្ថិតនៅតាមបណ្តោយឆ្នេរកោះយ៉ នៃឃុំប៉ាក់ ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានឈ្មោះដូចខាងក្រោម ៖
១.លោកស្រី សុខ ស្រីមុំ ម្ចាស់អាហារដ្ឋាន ឆ្នេរប៉ាក់ខ្លង ៧៧៧
២.លោក សុខ ដៀប ម្ចាស់អាហារដ្ឋាន ជំនោរសមុទ្រ
៣. លោកស្រី ទី ដែង ម្ចាស់អាហារដ្ឋាន ចែដែង
៤. លោក តៃ សុផាណា ម្ចាស់អាហារដ្ឋាន សម្រស់ឆ្នេរប៉ាក់ខ្លង៣៣៣ ។

អត្ថបទទាក់ទង