/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក្នុងពិធី«ប្រកាសតែងតាំងប្រធានមន្ទីររ៉ែនិងថាមពលខេត្តកោះកុង»

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក្នុងពិធី«ប្រកាសតែងតាំងប្រធានមន្ទីររ៉ែនិងថាមពលខេត្តកោះកុង»។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា នាងខ្ញុំសូមយកឱកាសនេះ សម្តែងនូវការកោតសសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីររ៉ែនិងថាមពលខេត្តកោះកុង ដែលបានខិតខំបំពេញការងាររបស់ខ្លួន ក្នុងនាមអង្គភាព ថ្នាក់ក្រោមជាតិ ដែលជាសេនាឱ្យក្រសួងរ៉ែនិងថាមពល និងរដ្ឋបាលខេត្ត តាមបេសកកម្ម ជំនាញរបស់ខ្លួន បានយ៉ាងល្អប្រសើនាពេលកន្លងមក។ លទ្ធផលការងារសម្រេចបានកន្លងទាំងនេះពិតជាមានការចូលរួមចំណែកយ៉ាងធំធេងពីលោក ប៉ិច ស៊ីយ៉ុន អតីតប្រធានមន្ទីរឧស្សាហកម្ម រ៉ែនិងថាមពល ហើយបច្ចុប្បន្នមន្ទីររ៉ែនិងថាមពល ដែលបានបំពេញការងារជាប្រធានមន្ទីរ រយៈពេល ១៩ ឆ្នាំ គឺចាប់ពីឆ្នាំ ២០០៥ រហូតដល់ឆ្នាំ២០២៤។ ជាមួយនឹងការកោតសសើរនេះ នាងខ្ញុំសូមសម្តែងនូវការនឹករលឹកផងដែរ ដែលលោកប្រធានត្រូវបានចូលនិវត្តន៍ កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយក៏សូមចូលរួម អបអរសាទរចំពោះលោក ខ្លឹម យុនពិសិដ្ឋ ដែលបានរាជរដ្ឋាភិបាលបានផ្តល់ទំនុកចិត្តតែងតាំង ជាប្រធានមន្ទីរ ហើយដែលកំពុងប្រារព្ធពិធី ប្រកាសតែងតាំងនាពេលនេះ។ នាងខ្ញុំសង្ឃឹមថាលោក ខ្លឹម ឃុនពិសិដ្ឋ ដែលទទួល តំណែងថ្មី ពិតជានាំយកនូវសមត្ថភាព បទពិសោធន៍ ចំណេះដឹង និងជំនាញបន្តនូវប្រពៃណីដឹកនាំល្អ ពីលោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីរ ចាស់ក្នុងទិសដៅសម្រេច ឱ្យបាននូវបេសកកម្មរបស់មន្ទីរ រ៉ែនិងថាមពល ហើយសំដៅរួមចំណែក ក្នុងការអភិវឌ្ឍ កសាងប្រទេសជាតិរបស់យើង ក្នុងតួនាទីជារដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសរួមចំណែកអភិវឌ្ឍន៍ខេត្ត កោះកុងរបស់យើង។ ក្នុងឱកាសនេះ នាងខ្ញុំ ក៏សូមសំណូមពរដល់បណ្តាមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមសហការឱ្យបានល្អ ជាមួយលោកប្រធាន មន្ទីរថ្មី ដើម្បីលោកបានបន្តដឹកនាំការងារមន្ទីររ៉ែនិងថាមពលខេត្តឱ្យទទួលបាន ជោគជ័យបន្ថែមទៀត៕
ថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង ផ្ញើសារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន សខេង ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៧០ឆ្នាំ ឈានចូល ៧១ ឆ្នាំ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះផ្តិតយករូបភាពទីតាំងចាក់សំរាមរបស់ខេត្ត ស្ថិតនៅឃុំទទួលគគីរស្រុកមណ្ឌលសីមា ដើម្បីត្រៀមរៀបចំផែនការកែសម្រួលជាថ្មី

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះពិនិត្យ និងវាយតម្លៃគម្រោងផ្លូវបេតុង ចំនួន ២ខ្សែ ប្រើប្រាស់មូលនិធិឃុំថ្មស ឆ្នាំ២០២៥ បានសាងសង់បញ្ចប់១០០%

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីខួបបុណ្យគម្រប់៧ ថ្ងៃ ដើម្បិឧទ្ទិសកុសលជូនដល់ដួង វិញ្ញាណក្ខន្ធ ឯកឧត្តម ចាន់ សុវណ្ណ(ទ្រី គឹមសាន) ត្រូវជា ឪពុកបង្កើត លោកឧត្តមអគ្គារនុរក្ស.២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    15/03/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំង លោក រំ ម៉ាលី តំណាងគណៈអុីមាំខេត្ត លោក ម៉ាត់ ស៊ឹម សមាជិកក្រុមប្រឹក្សាក្រុង អជ្ញាធរភូមិ បានអញ្ជើញសំណេះសំណាល​ សួរសុខទុក្ខ និងប្រគល់ កញ្ចប់អាហាររ៉ម៉ាឌន ចំនួន ៧៤ គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦