/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយពលទាហាន ថ្មីបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយពលទាហាន ថ្មីបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា នាងខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះលោកមេបញ្ជាការ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងកោះកុង ក្រុមការងារប្រតិបត្តិទី២ លេខាធិការដ្ឋាន នៃគណៈ កម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តកងទ័ពជើងគោក អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថកោះកុង ដែលបានសហការគ្នាខិតខំបំពេញការងារបានល្អប្រសើរ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីសម្រេចរបស់ក្រសួងការពារជាតិ សេចក្តីសម្រេចរបស់អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ស្តីពីការជ្រើសរើសពលទាហានថ្មី បំពេញក្របខ័ណ្ឌឱ្យកង ទ័ពជើងគោក។ តាមរយៈរបាយការណ៍របស់ក្រុមការងារប្រតិបត្តិ អំបាញ់មិញនេះ បានបញ្ជាក់យ៉ាងច្បាស់ពីដំណើរការនៃការជ្រើសរើស និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ រហូតសម្រេចជ្រើសរើសបានយុវជនស្ម័គ្រចិត្តក្នុងវគ្គនេះចំនួន ៦១រូប ស្របតាមគោលការណ៍ នីតិវិធីជាធរមាន និងមានតម្លាភាពខ្ពស់។
នាងខ្ញុំសូមរំលឹកជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានកំណត់នូវកម្មវិធីនយោបាយ ក្នុងការពង្រឹងខឿនការពារជាតិរបស់ប្រជាជន ដោយបន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់ការកសាងបណ្តុះបណ្តាលធនធានមនុស្សការអភិវឌ្ឍ សមត្ថភាពកងទ័ពទាំងវិជ្ជាជីវៈ ទាំងស្មារតី និងសម្ភារបច្ចេកទេសយុទ្ធោបករណ៍ ភស្តុភារ និងហិរញ្ញវត្ថុ សំដៅឈានទៅធ្វើទំនើបកម្មកងទ័ពឱ្យឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍យោធាក្នុងតំបន់ និងលើពិភពលោក ព្រមទាំងធានាចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិ ដើម្បីធានាបានការកសាងកម្លាំងប្រដាប់អាវុធមួយ ដែលមានឧត្តមគតិស្មោះត្រង់ចំពោះជាតិមាតុភូមិ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពាររាល់សមិទ្ធផលសង្គមជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិយើងចំនួន ៣ចំណុចធំៗ រួមមាន ទី១ ជួយបង្កើតបរិមាណសាច់ទ័ព ទី២ ជួយបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព និងទី៣ ជួយពលរដ្ឋឱ្យក្លាយ ជាមនុស្សមានវិន័យនិងសណ្តាប់ធ្នាប់។ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា នឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ ដោយជួយបង្កើនបរិមាណសាច់ទ័ព ព្រោះថាការរើសទ័ព កាតព្វកិច្ចទូលំទូលាយជាងការជ្រើសរើសទ័ពអាជីព។ ប៉ុន្តែក្នុងដំណាក់កាលនេះ យើងអនុវត្តតាម សេចក្តីសម្រេចនានា ដូចបានរៀបរាប់ខាងលើ ដើម្បីធ្វើការជ្រើសរើសយុវជនស្ម័គ្រចិត្ត ជាពលទាហានថ្មីបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក បានចំនួន ៦១រូប នៅជំហានទី៤ នេះ ក្នុងចំណោម ផែនការជ្រើសរើសចំនួន ៦ជំហាន ដែលបញ្ជាការដ្ឋានកងទ័ពជើងគោកបានកំណត់។
នាងខ្ញុំសូមទាញការចាប់អារម្មណ៍ថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់ កងយោធពលខេមរភូមិន្ទ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយ ប្រសិទ្ធភាពនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋ។ កងយោធពលខេមរភូមិន្ទជាបណ្តើរៗ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺន បំប៉នជំនាញឯកទេស ដូច្នេះតាមយៈ ស្របតាមស្ថានភាពនិងតម្រូវការនៃសំណូមពរភារកិច្ចចំពោះមុខរបស់អង្គភាពនីមួយៗ។ ការបើកវគ្គហ្វឹកហ្វឺនរយៈពេល ៣ខែ នៅបញ្ជាការដ្ឋានការពារកោះឆ្នេររស្រែខ្លុង ខាងមុខនេះ ពិតជាបានផ្តល់ឱកាសដល់ពលទាហានថ្មី ក្នុងការកសាងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីក្លាយទៅជាធនធាន មនុស្សពិតប្រាកដ ចូលរួមចំណែកក្នុងការការពារព្រំដែន និងការពារបូរណភាពទឹកដី ព្រមទាំងអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
នាងខ្ញុំសូមចូលរួមអបអរសាទរចំពោះ ពលទាហានថ្មីទាំង៦១រូប របស់យើង ដែលត្រូវបាន សម្រេចជ្រើសរើសជាពលទាហានបំពេញក្របខ័ណ្ឌឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោកក្នុងឆ្នាំ២០២៥ នេះ និងសូមផ្តាំផ្ញើដល់ពលទាហានថ្មីទាំង៦១រូប ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺន រៀនសូត្រឱ្យបានល្អប្រសើរ និងត្រូវក្តាប់ឱ្យជាប់រាល់មេរៀនដែលគ្រូឧទ្ទេសនាម និងត្រូវប្រកាន់ភ្ជាប់តួនាទីភារកិច្ចរបស់ខ្លួន ហើយត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើពិតប្រាកដ សំដៅរួម ចំណែកពង្រឹងខឿនការពារជាតិបានរឹងមាំ ហើយនាងខ្ញុំសង្ឃឹមថា នៅពេលបញ្ចប់វគ្គហ្វឹកហ្វឺន ពល ទាហានរបស់យើងនឹងទទួលបានលទ្ធផលល្អប្រសើរ ហើយមានឆន្ទៈមោះមុត ស្មោះត្រង់ដាច់ខាត ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ៕
ថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង ផ្ញើសារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន សខេង ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៧០ឆ្នាំ ឈានចូល ៧១ ឆ្នាំ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះផ្តិតយករូបភាពទីតាំងចាក់សំរាមរបស់ខេត្ត ស្ថិតនៅឃុំទទួលគគីរស្រុកមណ្ឌលសីមា ដើម្បីត្រៀមរៀបចំផែនការកែសម្រួលជាថ្មី

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះពិនិត្យ និងវាយតម្លៃគម្រោងផ្លូវបេតុង ចំនួន ២ខ្សែ ប្រើប្រាស់មូលនិធិឃុំថ្មស ឆ្នាំ២០២៥ បានសាងសង់បញ្ចប់១០០%

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីខួបបុណ្យគម្រប់៧ ថ្ងៃ ដើម្បិឧទ្ទិសកុសលជូនដល់ដួង វិញ្ញាណក្ខន្ធ ឯកឧត្តម ចាន់ សុវណ្ណ(ទ្រី គឹមសាន) ត្រូវជា ឪពុកបង្កើត លោកឧត្តមអគ្គារនុរក្ស.២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    15/03/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំង លោក រំ ម៉ាលី តំណាងគណៈអុីមាំខេត្ត លោក ម៉ាត់ ស៊ឹម សមាជិកក្រុមប្រឹក្សាក្រុង អជ្ញាធរភូមិ បានអញ្ជើញសំណេះសំណាល​ សួរសុខទុក្ខ និងប្រគល់ កញ្ចប់អាហាររ៉ម៉ាឌន ចំនួន ៧៤ គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦