លោក ពេជ្រ សិលា អភិបាលរងស្រុកតំណាងលោកអភិបាលស្រុកបានដឹកនាំ លោក ម៉េស ឈុន ប្រធានការិ.អយកស្រុក និងនាយកវិទ្យាល័យបូទុមសាគរនិងនាយកវិទ្យាល័យហ៊ុនសែនចំការលើចូលរួមសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រងនិងការផ្ដល់សេវាសាធារណ:របស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំឆ្នាំ២០២៤។ក្នុងពិធីបើកសិក្ខាសាលានា
ព្រឹកនេះនិងមានការអញ្ជើញចូលរួមជាអធិបតីភាពឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណ:តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណ:និងជាប្រធានគ.វ.ជ។ នៅមជ្ឈមណ្ឌលសុភមង្គលខេត្តបាត់ដំបង
បាត់ដំបងថ្ងៃព្រហស្បតិ៍៧កើត ខែមិគសិរ ឆ្នាំម្សាញ់សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទីព្រឹក




