លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទូមសាគរ បានអញ្ជើញដឹកនាំក្រុមការងារស្រុក នឹង អាជ្ញាធរភូមិឃុំ ចុះពិនិត្យសិក្សាផ្លូវលំចំនួន ២ខ្សែ ដែលចូលទៅផ្ទះប្រជាពលរដ្ឋ ដែលបានស្នើសុំក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរដ្ឋបាលស្រុកទទួលយកសំណើសំណូមពរដោះស្រាយជូនប្រជាពលរដ្ឋ ដោយខ្សែទី១ ចំណុចភូមិអណ្តូងទឹក ប្រវែង ៦០០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ នឹងខ្សែទី២ ចំណុចដូនលាវក្រោម ប្រវែង ១៥០ ម៉ែត្រ ទទឹង ២០ ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥
វេលាម៉ោង ០២:៣០ នាទីរសៀល









