លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :
១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី១៨ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី១៧អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែវិច្ឆិកានិងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែធ្នូ ឆ្នាំ២០២៥
៤/ពិនិត្យ ពិភាក្សា និងអនុម័ត លើផែនការចំណូល ចំណាយថវិកា ឆ្នាំ២០២៦
៥/ពិនិត្យ និងអនុម័តសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្រ្តីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥
៦/ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងសកម្មភាព និងផែនការថវិការបស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ។
៧/ពិនិត្យ និងអនុម័ត របាយការណ៍នៃការអនុវត្តន៍មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត ប្រចាំខែវិច្ឆិកា របស់រដ្ឋបាលស្រុកបូទុមសាគរ ឆ្នាំ២០២៥ ។
៨/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោក លោកស្រី សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក លោក អភិបាលរងស្រុក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤០នាក់/ស្រី ០៥នាក់។ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ
ថ្ងៃព្រហស្បតិ៍ ៧៧កើតខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨៩ ត្រូវនឹងថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក












