/ / /

លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children ចុះជ្រើសរើសប្រធានក្រុមបណ្តុំស្វាយចន្ទី

លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children ចុះជ្រើសរើសប្រធានក្រុមបណ្តុំស្វាយចន្ទីបាន 0២ ក្រុមពេលព្រឹកប្រជុំជ្រើសរើសប្រធានក្រុមនៅភូមិជាំស្លា ឃុំជីផាត ដែលមានអ្នកចូលរួមចំនួន ២២ នាក់ ស្រី ១១ នាក់ ជាលទ្ធផលប្រជាកសិករបានជ្រើសរើសយក លោក អ៊ុ វិទ្ធី ជាប្រធានក្រុមបណ្តុំស្វាយចន្ទីភូមិជាំស្លា។ ពេលល្ងាចប្រជុំជ្រើសរើសប្រធានក្រុមនៅភូមិជីផាត និងភូមិកំលត ឃុំ ជីផាត ដែលមានអ្នកចូលរួមចំនួន ១៩នាក់ ស្រី ១០នាក់ ជាលទ្ធផលប្រជាកសិករបានជ្រើសរើសយក លោក មាស សារ៉ាត ជាប្រធានក្រុមបណ្តុំស្វាយចន្ទីភូមិជីផាត និងភូមិកំលត។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រី នៃរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.ក ស្រុក និងស.ស.យ.ក វិទ្យាល័យឬស្សីជ្រុំ បានធ្វើអនាម័យបរិស្ថាន រើសសំរាម

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង បានដឹកនាំ លោក លោកស្រីសមាជិកប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង បានដឹកនាំប្រធាន មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ន៨ងមន្រ្តីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី “ការពិនិត្យស្ថានភាពឥណទានថវិកាសម្រាប់បើកផ្ដល់ប្រាក់បៀវត្ស និងប្រាក់លាភការផ្សេងៗជូនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំ២០២៦”

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកថ្មបាំង អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្ដរាយ (PRISM)

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត បានអញ្ជើញចូលរួមជាគណអធិបតីក្នុងកម្មវិធីបើក វគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច (ហូកា) លើជំនាញ “ចុងភៅ Cooking” នៅសហគមន៍អេកូទេសចរណ៍ជីផាត

  • ហេង គីមឆន/
    30/03/2026

    ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់​អនុប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខា