ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញ ជាអធិបតី ក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្ត នៅស្រុកមណ្ឌលសីមា។
កម្មវិធីសំខាន់ រួមមាន :
១-ការឧទ្ទេសនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត
២-សេចក្តីពន្យល់សង្ខេបអំពីសិទ្ធិអំណាច តួនាទីភារកិច្ចរបស់ ក្រុមប្រឹក្សា និងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និង គណៈអភិបាលខេត្ត
៣-របាយការណ៍សង្ខេប ស្តីពីទិដ្ឋភាពរួមនៃស្ថានភាពអភិវឌ្ឍន៍ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត រយៈពេល៩ខែ ឆ្នាំ២០២៥
៤-បទបង្ហាញសង្ខេប អំពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
៥-បទបង្ហាញសង្ខេប អំពីការផ្តល់សេវារដ្ឋបាលនៅអង្គភាព ច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកោះកុង
៦-ប្រកាសបទបញ្ជាផ្ទៃក្នុងរបស់វេទិកា
៧-ការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ (សំណួរ-ចម្លើយ)
ថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥













































