/ / /

រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ លេីកទី៤០

រដ្ឋបាលឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំលេីកទី៤០ ក្រោមអធិបតីភាព លោក ស៊ន ស្រិញ អនុប្រធាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការ នារី និងកុមារ (គ.ក.ន.ក) និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំ គណៈកម្មាធិការទទួលបន្ទុកកិច្ចការ នារី និងកុមារ (គ.ក.ន.ក) លេីកទី៣៩
២.របាយការណ៍ អំពីផ្នែកសេវាសុខភាព
៣.របាយការណ៍អំពីផ្នែកអប់រំ
៤.របាយការណ៍អំពីការចុះអត្រានុកូលដ្ឋាន និងការប្រេីប្រាស់ថវិកា គណៈកម្មាធិការទទួលបន្ទុកកិច្ចការ នារី និងកុមារ (គ.ក.ន.ក)
៥.របាយការណ៍ សកម្មភាព គកនក ប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥
៦.ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារ ក្នុងអំឡុងពេល ១០០០ថ្ងៃដំបូងនៃជីវិត
៧.របាយការណ៍ ផ្នែកសន្តិសុខសណ្ដាប់ធ្នាប់
៨.បញ្ហាផ្សេងៗ
ដោយមានការចូលរួមជាកិត្តិយសពីលោកស្រី ផល សុជាតិ ប្រធាន គកសក ស្រុកគិរីសាគរ ក្រៅពីនេះសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល បុគ្គលិកមណ្ឌលសុខភាព នាយិកាសាលាបឋមកោះស្ដេច នាយិកាសាលាមត្តេយ្យកោះស្ដេច មេភូមិ ក្រុមទ្រទ្រង់សុខភាពភូមិ និងមន្ត្រីចំណុះរដ្ឋបាលឃុំ។

ថ្ងៃពុធ ៦ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥
November 26, 2025

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    12/12/2025

    លោក មាស គង់ សមាជិកក្រុមប្រឹក្សាស្រុក លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ប្រធានការិយាល័យច្រកចេញចូលតែមួយ មេឃុំ និងស្មៀន អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងសំណង់

  • រដ្ឋបាលស្រុកថ្មបាំង/
    12/12/2025

    លោក ឈឺន ភស្ដារ អភិបាលរង នៃគណ:អភិបាលស្រុកថ្មបាំង បានដឹកនាំមន្ត្រីពាក់ព័ន្ធថ្នាក់ស្រុក និងឃុំ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    12/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក សាក់ រ៉ាវី នាយករងរដ្ឋបាលសាលាក្រុង និងគ្រួសារ ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    12/12/2025

    រដ្ឋបាលសង្កាត់ដងទង់ បានដឹកនាំក្រុមការងារវេនយាមប្រចាំការនៅសាលាសង្កាត់ដងទង់ និងចុះល្បាតតាមភូមិ ដើម្បីក្ដាប់ព័ត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងភូមិសាស្ត្រសង្កាត់ដងទង់។

  • ហេង គីមឆន/
    12/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ San Sotheavy ដែលបានឧបត្ថម្ភថវិកាចំនួន ១០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    12/12/2025

    រដ្ឋបាលក្រុងខេមរភូមិន្ទ សូមថ្លែងអំណរគុណចំពោះលោក នួន ពិសី និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាចំនួន ៥ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំង ដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក