ថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥
វេលាម៉ោង ១៤៖០០នាទី រសៀល
លោក សុខ វឿន មេឃុំជំនាប់ និង លោក ប៉ែន ខៀវបញ្ញា ស្មៀនឃុំជំនាប់បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និង លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ នៅវត្តសិលាមុន្នីគិរីរង្សី (ហៅវត្តលើ) នៅក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។




