លោកស្រី អ៊ិន សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤បស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុកបូទុមសាគរ លើរបៀបវារៈដូចខាងក្រោម៖
១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារ:នៃកិច្ចប្រជុំប្រចាំខែ វិច្ឆិកា
២/ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ តុលា
៣/- ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែ តុលា
– ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង របាយការណ៍រយៈពេល៩ខែ
៤/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ផែនការសកម្មភាព និង ផែនការថវិកា របស់ គ.ក.ស.ក ឆ្នាំ២០២៥
៥/សេចក្តីរាយការណ៍ និងសកម្មភាពការងាររបស់ សមាជិក សមាជិកា គ.ក.ស.កតតាមការិ អង្គភាព និង គ.ក.ន.ក ឃុំប្រចាំខែវិច្ឆកា
៦/ផែនកាសម្មភាពសម្រាប់អនុវត្តន៍ខែ បន្ទាប់
៧/បញ្ហាផ្សេងៗ
៨/មតិបូកសរុបនិងទអង្គប្រជុំ
-ប្រកាសកាលបរិច្ឆេទ និងកន្លែងប្រជុំលើកក្រោយ
ដោយមានការអញ្ជើញចូលរួម កញ្ញា គង់ ម៉ីម៉ី មន្ត្រីកម្មសិក្សាសាលាភូមិន្ទរដ្ឋបាល លោក លោកស្រីអនុប្រធាន និងសមាជិក សមាជិកា គ.ក.ស.ក និង គ.ក.ន.ក ឃុំ សរុប១៥នាក់ ស្រី ៨នាក់។
ថ្ងៃអង្គារ ៥កើត ខែ មិគសិរ ឆ្នាំ ម្សាញ់ សប្តសក័ ពស២៥៦៩
ត្រូវនឹងថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥វេលាម៉ោង ២:០០នាទីរសៀល










