មន្ទីរផែនការខេត្តកោះកុង បានសហការជាមួយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ក្រោមអធិបតីភាព លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង លោក អឿ សុផល អនុប្រធាននាយកដ្ឋានស្ថិតិគណនេយ្យជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី មន្ត្រីមកពីមន្ទីរពាក់ព័ន្ធក្នុងខេត្ត លើជំនាញស្ថិតិគណនេយ្យជាតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងមន្ត្រីបច្ចេកទេស នៃមន្ទីរផែនការខេត្ត សរុប ៤០នាក់ ស្រី ០៩នាក់ ដែលប្រព្រឹត្តទៅចំនួន ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនៅមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីមន្ទីរផែនការ និងមន្ត្រីជំនាញពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លើជំនាញស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ដោយប្រើប្រាស់ទិន្នន័យរដ្ឋបាល អង្កេត ជំរឿន និងថ្លៃទំនិញទីផ្សារថ្នាក់ខេត្ត។
ថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥



















