លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់ លើរបាយការណ៍សិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ របស់ក្រុមហ៊ុនដែននគរ Investment Group (កោះទទឹង) នៅទីស្ដីការក្រសួងបរិស្ថាន ក្នុងនោះដឹកនាំកិច្ចប្រជុំដោយឯកឧត្តមជា ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំខាងលើនេះបានសម្រេចឱ្យក្រុមហ៊ុនអភិវឌ្ឍន៍កោះទទឹង អនុវត្តដូចខាងក្រោម
១-កិច្ចប្រជុំគាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍លំដាប់ពិភពលោក។
២-ការបោះពោងកំណត់តំបន់ទ្រនាប់នៃផ្កាថ្មនិងស្មៅសមុទ្រត្រូវរៀបចំដោយមន្ត្រីរដ្ឋ នឹងត្រូវមានការឧបត្ថម្ភពីក្រុមហ៊ុន ក្នុងការរៀបចំបោះពោងសម្គាល់ទីតាំងនិមួយៗ។
៣-កំណត់ទីកន្លែងចំណតទូករបស់ប្រជានេសាទសម្រាប់ចូលជ្រកពេលមានខ្យល់ព្យុះ។
៤-ត្រូវរៀបចំរបាយការណ៍សង្ខេបពីហេដ្ឋារចនាសម្ព័ន្ធជាតារាង។ដាក់បញ្ចូលទឹកក្នុងសៀវភៅEIA។
៥-ត្រូវកែសម្រួលពាក្យពីឈូងសមុទ្រថៃមកជាពាក្យឈូងសមុទ្រកម្ពុជា។
៦-ត្រូវកំណត់ទីតាំងប្រភពទឹកសម្រាប់ប្រើប្រាស់ឱ្យបានជាក់លាក់។
៧-ត្រូវគិតគូរប្រព័ន្ធទឹកកខ្វក់ឲ្យបានល្អប្រសើរ។
៨-សំរាមសំណល់រឹង សល់ពីការកែច្នៃត្រូវដឹកមកដីគោកវិញ។
៩-សុំឱ្យយកគម្រោងអភិវឌ្ឍន៍ទេសចរណ៍លំដាប់ពិភពលោកនៅលើកោះទទឹងជាគំរូសម្រាប់ការមិនប្រើប្រាស្ទិក។
ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥






