ស្រុកកោះកុង ៖ ថ្ងៃចន្ទទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សាង ស៊ីណេត អភិបាលរង តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ ឃុំសង្កាត់ក្រុងស្រុក នៅតាមបណ្តា ក្រុង ស្រុក ឆ្នាំ២០២៥ ដោយមានការរៀបចំពីមន្ទីរផែនការខេត្តកោះកុង ព្រមទាំងមានការចូលរួមពីការិយាល័យពាក់ព័ន្ធ លោក លោកស្រីមេឃុំ ស្មៀនឃុំ និងលោក លោកស្រីប្រធាន អនុប្រធានភូមិទូទាំងស្រុកកោះកុង ដែលរៀបចំឡើងនៅសាលប្រជុំសាលាស្រុកកោះកុង ។





