ស្រុកកោះកុង ៖ រសៀលថ្ងៃសុក្រទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានចាត់តាំងលោកខៀវ ជីវ័នរ័ត្ន ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ចូលរួមក្នុងកិច្ចប្រជុំស្តីពី បែបបទនៃការជំរឿនមន្រ្តីអប់រំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្រោមអធិបតីភាពលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង។





