ស្រុកកោះកុង ៖ ថ្ងៃសុក្រ ទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានចាត់តាំង លោក សំ ពិសិដ្ឋ ប្រធានការិយាល័យ សេដ្ឋកិច្ចនិងអភិវឌ្ឍសហគមន៍ បានចូលរួមកិច្ចប្រជុំស្តីពី ‘’ ការចងក្រងស្ថិតិមូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងរាជធានី-ខេត្ត ‘’ ក្រោមអធិបភាព របស់ ឯកឧត្តម ឈុន មករា អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៅទីស្តីការក្រសួងទេសចរណ៍។


