/ / /

ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៤៥គ្រួសារ ក្នុងស្រុកកោះកុង ទទួលបានអំណោយសម្រាលការលំបាក ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាស្រុកកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតរួមមានចាស់ជរាគ្មានទីពឹង
ជនមានពិការភាពនិងមានជំងឺប្រចាំកាយចំនួន ៤៥គ្រួសារ ដែលកំពុងជួបការលំបាក ស្ថិតនៅក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ក្នុងឱកាសនោះ ទន្ទឹមនិងបានពាំនាំនូវការផ្តាំផ្ញើពីនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។

លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយអនាម័យ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយកុំបរិភោគ ផ្អែមពេក កុំប្រៃពេក និងកុំខ្លាញ់ពេក ដើម្បីជៀសផុតពីជំងឺមិនឆ្លងនានា មានដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរុំារ៉ៃ និងជំងឺមហារីកជាដើម។ ជាមួយគ្នានេះ​ រដូវនេះជារដូវវស្សានិងមានភ្លៀងធ្លាក់សូមបន្តការយកចិត្តទុកដាក់ចំពោះជំងឺគ្រុនឈាម មិនត្រឹមតែកុមារនោះទេដែលអាចឆ្លង មនុស្សចាស់ក៏អាចកើតជំងឺគ្រុនឈាមដូចគ្នា និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានាដែលបង្កឡើងដោយមនុស្សនិងធម្មជាតិ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ ១កេស, ត្រីខ ១០កំប៉ុង, ព្រមទាំងថវិកា ៦ម៉ឺនរៀលដូចៗគ្នាផងដែរ៕
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកខេត្ត ចុះពិនិត្យមើលដំណើរការសាងសង់សាលាមតេយ្យសិក្សនៅសាលាបឋមសិក្សាពាមកាយ ស្ថិតក្នុងភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ដែលជាជំនួយរបស់ក្រសួងកិច្ចការបរទេសឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    16/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទវគ្គឆ្នាំ២០២៥ និងបើកវគ្គឆ្នាំ២០២៦ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង

  • ហេង គីមឆន/
    16/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះពិនិត្យទីតាំង និងគ្រឿងបង្គុំត្រៀមដំឡើងសូឡា តាមដងផ្លូវ៤៨ ពីចំណុចទីបញ្ជាការកងរាជអាវុធហត្ថខេត្តថ្មី មកក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    16/03/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានមាគមន៍សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលឥស្លាមភ្នំពេញ

  • ហេង គីមឆន/
    16/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពាលីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវ និងភ្លើងបំភ្លឺឆ្ពោះទៅវត្តគិរីសាគរ(វត្តចម្លងគោ)” ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង ផ្ញើសារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន សខេង ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៧០ឆ្នាំ ឈានចូល ៧១ ឆ្នាំ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ