ស្រុកកោះកុង ៖នាព្រឹកថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង តំណាងប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង បានដឹកនាំលោកអភិបាលរង នៃគណៈអភិបាលស្រុកកោះកុង សហការជាមួយ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងក្រុមការងារកាកបាទក្រកម្ពុជាឃុំត្រពាំងរូង ចុះពិនិត្យ ស្ថានភាពទីតាំងជាក់ស្តែងប្រជាពលរដ្ឋ ឈ្មោះ លៀង កន ជាស្រ្តីមេម៉ាយមានជីវភាពទ័លក្រ ដែលបានស្នើសុំជួយសាងសង់ផ្ទះថ្មី១ខ្នង មានទទឹង៤ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។








