ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា និងលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានអម ដំណើរលោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត ចុះពិនិត្យទីតាំង ដែលត្រូវបានរាយការណ៍ថា មានការបោះបង្គោលរបង និងមានការសាងសង់សំណង់រឹងមាំគ្មានច្បាប់អនុញ្ញាត នៅឆ្នេរកោះយ៉ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។