ស្រុកកោះកុង ៖ នៅព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំផែនការថវិកាប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។ សមាសភាព អញ្ជើញ ចូលរួមមានលោកអភិបាលរងទទួលបន្ទុកការងារហិរញ្ញវត្ថុ នាយករដ្ឋបាលសាលាស្រុក និងប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ដុ ស្រុកកោះកុង។





