លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតគោលនយោបាយ ស្ដីពីយន្តការ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធចម្រុះ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅកម្ពុជា នៅសណ្ឋាគារហ៊ីយ៉ាត់ រាជធានីភ្នំពេញ ក្រោមធីបតី ឯកឧត្តម មាស សុខសេនសាន្ត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងកិច្ចប្រជុំពិភាក្សានោះគឺផ្ដោតទៅលើ ស្ថានភាព បញ្ហាប្រឈម បទពិសោធន៍ និងដំណោះស្រាយ ក្នុងការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដើម្បីប្រមូលធាតុចូលសម្រាប់ចងក្រងជាគោលនយោបាយ។
ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥






