០៧/០៨/២០២០(វេលាម៉ោង០៧:០០នាទីព្រឹក)
............................................
លោក កែវ នីបូរ៉ា អភិបាលរង នៃគណ:អភិបាលស្រុក បានអញ្ជើញបើកដំណើរការឡើងវិញគ្រឹះស្ថានមធ្យមសិក្សាក្នុងដំណាក់កាលទី២ នៅអនុវិទ្យាល័យពន្លឺវិទ្យា ស្ថិតក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។
នាឱកាសនោះ លោកអភិបាលរងស្រុក បានណែនាំដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស
១.ត្រូវអនុវត្តវិធាការការពារ អំពីជំងឺកូវីដ ១៩ តាមការណែនាំរបស់ក្រសួង
សុខាភិបាល
២.ត្រូវសម្អាតអនាម័យបរិស្ថាន
៣.ត្រូវជៀសអោយផុសពីគ្រឿងញៀន
៤.ខិតខំរៀនសូត្រទាំងនៅសាលារៀន និងនៅតាមផ្ទះ
៥.បញ្ហាផ្សេងៗ
-លោក កែវ នីបូរ៉ា អភិបាលរងស្រុក បានឧត្ថម្ភកង្ហារពិដានជូនរដ្ឋបាលឃុំកណ្តោល ១គ្រឿង
-លោក ពៅ ច័ន្ទថន ប្រធានការិយាល័យ ដ.ន.ស.ភ ស្រុកបានឧត្ថម្ភអំពូលសូឡាចំនួន២អំពូលជូនអនុវិទ្យាល័យពន្លឺវិទ្យា។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
.........................................
ថ្ងៃចន្ទ ៥ រោច ខែភទ្របទ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០
September 7, 2020
បិណ្ឌ ៥ (Ben 5)