មន្ទីរផែនការខេត្តកោះកុង បានរៀបចំបើកវគ្គបណ្តុះបណ្តាល គ្រូបង្គោល ពង្រឹងសមត្ថភាព ស្ដីពីដំណើរការប្រមូលទិន្នន័យមូលដ្ឋាននៅតាមបណ្ដាភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្តកោះកុង ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី នាយកទីចាត់ការផែនការ និងវិនិយោគ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ និងមន្ត្រីបង្គោលមន្ទីរ សរុប ២២រូប ស្រី ០៥រូប នៅសាលាប្រជុំមន្ទីរផែនការខេត្ត(បន្ទប់តូចជាន់ទី១)។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ១.គាំទ្របច្ចេកទេសដល់ក្រុមការងារពាក់ព័ន្ធអ្នកសម្របសម្រួលក្រុងស្រុក និងក្រុមការងារឃុំសង្កាត់ ២.ពង្រឹងប្រសិទ្ធភាព និងជម្រុញការធ្វើបច្ចុប្បន្នភាពទិន្នន័យ ឱ្យបានទាន់ពេលវេលា ៣.ដើម្បីធានាឱ្យមានសង្គតិភាពទិន្នន័យប្រកបដោយគុណភាព ប្រសិទ្ធភាព និងបរិយាបន្ន ក្នុងការកត់ត្រាទិន្នន័យមូលដ្ឋានភូមិ ឃុំសង្កាត់ និងក្រុងស្រុក សម្រាប់ផលិតឯកសារព័ត៍មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ឃុំសង្កាត់ ក្រុងស្រុក និងខេត្ត និងឯកសារព័ត៌មានពិន្ទុតាមវិស័យ ក្រុងស្រុក និងខេត្ត ដែលជាឧបករណ៍សម្រាប់បម្រើឱ្យការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រោមជាតិ និងចងក្រងនូវទិន្នន័យសំខាន់ៗមួយចំនួនទៀតសម្រាប់ប្រើប្រាស់តាមការចាំបាច់ផ្សេងៗ។
ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥
















