សេចក្តីជូនដំណឹង ស្តីពីលទ្ធផលកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង សម្រេចបានដូចខាងក្រោម ៖
១- បានអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង
២- បានអនុម័តលើរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកកោះកុង
៣- បានអនុម័តលើការកែសម្រួលសមាសភាព គណៈកម្មាធិការលទ្ធកម្ម ស្រុកកោះកុង
៤- បានអនុម័តលើការកែសម្រួលសមាសភាព គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ស្រុកកោះកុងកុង
៥- បានអនុម័តលើការកែសម្រួលសមាសភាព គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ស្រុកកោះកុង
៦- បានអនុម័តលើការកែសម្រួល បែងចែកភារកិច្ច និងរបៀបរបបការងារ ជូនគណៈអភិបាលស្រុកកោះកុង
៧- បានពិនិត្យរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ របសគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការ ស្ត្រី និងកុមារ ស្រុកកោះកុង

