លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ត្រីផ្នែកទាំងពីរ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលាឆ្នាំ២០២៥ របស់ការិយាល័យប្រជាពលរដ្ឋ ដែលមានរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖
១.ត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារប្រចាំខែតុលា ឆ្នាំ២០២៥
២.ពិភាក្សាបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក
៣.សំណូមពរ ផ្តល់អនុសាសន៍ និងលើកទិសដៅបន្ត
៤.រៀបចំផែនការសកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥
៥.បញ្ហាផ្សេងៗ
ថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥







