លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅអនុវិទ្យាល័យជីខក្រោម ដោយមានការនិមត្តអញ្ជើញចូលរួមពីព្រះគ្រូចន្ទសុវណ្ណោ ជុំ ជឿន ព្រះចៅអធិការវត្តជលធីគិរីវន លោក លោកស្រីប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោកមេឃុំ ប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំ លោកមេភូមិ អនុភូមិ លោកនាយកអនុវិទ្យាល័យ លោក លោកស្រីនាយិការ នាយិការរង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ដែលប្រព្រឹត្តទៅនៅអនុវិទ្យាល័យជីខក្រោម។














