ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦ សាលាបឋមសិក្សានិងអនុវិទ្យាល័យហ៊ុនសែនតានូន ក្រោមអធិបតី លោក សន យ៉ាន សមាជិកក្រុមប្រឹក្សាស្រុក និងលោក ពេជ្រ សិលា អភិបាលរងនៃគណៈអភិបាលស្រុក តំណាងដ៏ខ្ពង់ខ្ពស់លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក
ពិធីនេះមានការចូលរួមពីព្រះតេជគុណ គាន ឆក ចៅអធិការវត្តសុវណ្ណតេជោ ហៅវត្តភ្នំប្រជៀវ លោក ឈាំង សុខ សមាជិកក្រុមប្រឹក្សាស្រុក លោកនាយករងរដ្ឋបាលស្រុក លោកមេឃុំតានូន លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ លោកនាយកសាលាបឋមសិក្សា លោកនាយកអនុវិទ្យាល័យហ៊ុនសែនតានូន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សសរុបចំនួន១៣០នាក់ ស្រី៦៥នាក់។
ថ្ងៃសៅរ៍ ១១ កើត ខែកត្តិក
ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩
ត្រូវនឹងថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ2025
វេលាម៉ោង7:30នាទីព្រឹក






