/ / /

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដី ដែលត្រូវបានឈូសឆាយ នៅភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដី ដែលត្រូវបានឈូសឆាយ នៅភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ជាមួយអ្នកពាក់ព័ន្ធ រួមមាន: អាជ្ញាធរស្រុក ឃុំ ភូមិ បរិស្ថាន ភូមិបាល និងតំណាងម្ចាស់ដី។
ក្រោយពីប្រជុំពិភាក្សា ក្រុមការងារ បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ឃើញថា :
-ទីតាំងដីត្រូវបានឈូសឆាយប្រហែលពីចន្លោះ ១ខែ ទៅ២ខែ
-តាមការអះអាងរបស់មន្ត្រីបរិស្ថាន ភូមិបាល ភូមិ ឃុំ ស្រុក និងតំណាងម្ចាស់ដី បញ្ជាក់ថា ជាប្រភេទដីចម្ការបោស ដែលប្រជាពលរដ្ឋធ្វើចម្ការអាស្រ័យផល។
-មានការលក់ដូរគ្នាឯង និងមានអ្នកប្រមូលទិញពីប្រជាពលរដ្ឋជាបន្តបន្ទាប់ ដោយមានត្រឹមតែភូមិ ឃុំ ដឹងលឺ។
-កន្លងមកទីតាំងដីនេះ ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ក្រោយមករដ្ឋាភិបាល បានកាត់ឆ្វៀលតាមអនុក្រឹត្យលេខ ៣០ សម្រាប់ប្រទានកម្ម ជូនប្រជាពលរដ្ឋ និងមួយផ្នែកជូនរដ្ឋបាលខេត្តគ្រប់គ្រង។ បន្ទាប់មកក៏ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យលេខ ២៤៥ គ្របពីលើអនុក្រឹត្យលេខ៣០។
វិធានការចំពោះមុខ :
-ភូមិបាល ត្រូវដំឡើង និងបញ្ជាន់ផែនទីទំហំផ្ទៃដីសរុបនៅក្នុង ២៤៥ ជាមួយទំហំដីដែលបានឈូសឆាយជាក់ស្តែង ដោយមានចុះហត្ថលេខារបស់ភូមិបាល និងស្រុក
-រដ្ឋបាលស្រុក ត្រូវធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្ត ដោយភ្ជាប់ផែនទីមកជាមួយ។
-បានណែនាំដល់ម្ចាស់ដី ត្រូវផ្អាកសកម្មភាព និងហាមយកគ្រឿងចក្រចូលឈូសឆាយបន្ត ល្កឹកណាមិនមានការអនុញ្ញាតពីរដ្ឋបាលខេត្ត។
-បានណែនាំដល់អាជ្ញាធរស្រុក ឃុំ បន្តចុះពិនិត្យតាមដាន ការអនុវត្តស្មារតី ដែលបានណែនាំខាងលើ។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    22/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក

  • ហេង គីមឆន/
    22/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត