រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារ:ដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល
២.ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាល ស្រុកស្រែអំបិល
៣.ពិនិត្យ ពិភាក្សា និងអនុម័ត លើគម្រោងផែនការថវិកាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក ស្រែអំបិល
៤.ស្តាប់របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក (គ.ក.ស.ក)
៥.រដ្ឋបាលឃុំទាំង៦ រាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ប្រចាំខែតុលា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត
៦.បញ្ហាផ្សេងៗ។
ក្រោមអធិបតីភាព លោកស្រី ណុប ប៊ុនណារី សមាជិកក្រុមប្រឹក្សាស្រុក តំណាង លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក នាយករងដ្ឋបាល លោក លោកស្រី ប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក និងកងកម្លាំងទាំង ០៣ប្រភេទ សមាគមរាជសីហ៍សាខា ខេត្តកោះកុង និងសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត សាខាខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។




















