/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :

១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី១៧ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី១៦អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែតុលានិងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥
៤/ពិនិត្យ និងអនុម័តសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្រ្តីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែ ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២៥
៥/ពិនិត្យ និងអនុម័ត របាយការណ៍នៃការអនុវត្តន៍មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត ប្រចាំខែកញ្ញា របស់រដ្ឋបាលស្រុកបូទុមសាគរ ឆ្នាំ២០២៥ ។
៦/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ លោក​ ក្រូច​ បូរីសីហា​ អភិបាល​ នៃគណៈអភិបាលស្រុកបូទុមសាគរ​ លោក​ លោកស្រី​ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក លោក​អភិបាលរងស្រុក​ នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៣៤នាក់/ស្រី ០៥នាក់។ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ

ប្រភព:រដ្ឋបាលស្រុកបូទុមសាគ

ថ្ងៃព្រហស្បតិ៍​ ៩កើត ខែកក្ដិក​ ឆ្នាំម្សាញ់​ សប្តស័ក ពុទ្ធសករាជ ២៥៦៨៩ ត្រូវនឹងថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/06/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា បានចូលរួមឧបត្ថម្ភ ក្រម៉ា៥០០ និងអាវយឺត ១០០អាវ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាសមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យគម្រោងលទ្ធកម្ម និងគម្រោងសាងសង់ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូអាសេ (AC) នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំអំពីនីតិវិធីនៃការផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដោយឥតគិតថ្លៃដល់ប្រជាជន សាលារៀន និងសហគមន៍នៅគ្រប់ឃុំ សង្កាត់ នៃខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងឱ្យលោកស្រីអភិបាលស្រុកថ្មបាំង អញ្ជើញបើកកិច្ចប្រជុំពាក់ព័ន្ធបញ្ហាការដាំដំណាំលើទីតាំងដីឯកជនរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្ត

  • រដ្ឋបាលស្រុកថ្មបាំង/
    02/06/2026

    លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីសូត្រមន្ដ បុណ្យផ្កាសាមគ្គី