លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦ លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រដ្ឋបាលខេត្តកោះកុង ដោយការចូលរួមពីលោកជំទាវសមាជិក គ.ក.ស.ក ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ទីចាត់ការ និងរដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង។
ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រដ្ឋបាលខេត្តកោះកុង ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីផ្ញើជូនលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីបូកសរុប ជាមួយរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ និងរៀបចំជាផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរួមរបស់គណៈកម្មាធិការជាតិកំណែទម្រង់វិមជការ និងវិសហមជ្ឍការ គ.ជ.អ.ប។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥























