លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពីការឆ្លុះបញ្ចាំងអំពីការអនុវត្តមុខងារវិស័យបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។
អង្គសិក្ខាសាលានេះបាន ពិភាក្សាផ្ដោតទៅលើការផ្ទេរមុខងារចំនួន ៥ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មានដូចខាងក្រោម
១/ការគាំការគ្រប់គ្រងគាំពារបរិស្ថាន
២/ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ
៣/ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
៤/ការពង្រឹងការងារអប់រំបរិស្ថាន
៥/ការអភិវឌ្ឍប្រកបដោយចីរភាព។
ថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥








