មន្ទីរផែនការខេត្តកោះកុង សហការជាមួយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ រៀបចំវគ្គបណ្តុះបណ្តាលស្ដីពី ការវិភាគទិន្នន័យស្ថិតិតាមតំបន់ ដោយប្រើកម្មវិធី SPSS ដល់មន្ត្រីនៃមន្ទីរផែនការខេត្ត និងមន្ត្រីមកពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រោយអធិបតីភាព លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងសមត្ថភាពរបស់មន្ត្រីដែលកំពុងបំរើការងារស្ថិតិ និងផ្នែកពាក់ព័ន្ធដើម្បីអោយមានចំណេះដឹងអំពី ការវិភាគទិន្នន័យតាមតំបន់តូចៗ (Small Area Statistics) ដោយប្រើប្រាស់កម្មវិធី SPSS និងប្រភពទិន្នន័យបឋម នៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ជំរឿនសេដ្ឋកិច្ច ដើម្បីផលិតស្ថិតិនៅថ្នាក់ក្រោមជាតិ ដោយឆ្លុះបញ្ចាំងអំពីស្ថានភាពប្រជាសាស្ត្រ សង្គមកិច្ច សហគ្រាស តាមរាជធានី ខេត្តនីមួយៗ។
ថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥










