លោក ខេង គង់ អភិបាលរង តំណាងអោយលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការចំណាត់ថ្នាក់ ដើម្បីប្រជុំពិនិត្យក្នុងការស្នើសុំដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្ត្រីរាជការស៊ីវិលដែលត្រូវបានតែងតាំងឲ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន:គណៈអភិបាលស្រុក នាយករដ្ឋបាល និងស្មៀនឃុំសម្រាប់ឆ្នាំ ២០២៦ ចំនួន ៥នាក់ ដើម្បីបន្តនីតិវិធីឲ្យស្របតាមសេចក្តីណែនាំលេខ ០១២ សណន ស្ដីពីការដំឡើងថ្នាក់ និងឋានន្តរស័ក្តិជូនមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ
ថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥
October 28, 2025
វេលាម៉ោង ០៩:០០ នាទីព្រឹក






